នៃវិទ្យុអាស៊ីសេរី-ខេមរភាសា
នៃវិទ្យុអាស៊ីសេរី-ខេមរភាសា
នៅក្នុងសវនាការថ្ងៃទី៨ មេសា ២០០៩ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងនៃរបបខ្មែរក្រហមបានសារភាពថាបានបញ្ជាឲ្យគេសម្លាប់មនុស្ស ប៉ុន្តែថា គាត់មិនដែលសម្លាប់មនុស្សផ្ទាល់ដៃទេ។
Comments
ឌុច សុភាពបុរសក្លែងក្លាយ
រូបរាងដ៏គួរឲ្យគោរពរបស់បុរសម្នាក់ដែលឈរនៅក្នុងក្រចកសេះនៃសាលាក្តី ខ្មែរក្រហម បើគាត់មិនស្ថិតនៅក្នុងស្ថានភាពនេះទេ គង់ខ្ញុំមិនដឹងទាល់តែសោះថា គាត់ជាឧក្រិដ្ឋជនសង្រ្គាម ដែលត្រូវទទួលខុសត្រូវការសម្លាប់មនុស្សដល់ទៅ ១៥ ០០០នាក់។ ឌុចជាមួយនឹងកាយវិការ និងការនិយាយស្តីឆ្លើយតបទៅកាន់សំណួរផ្សេងៗនៅក្នុងអង្គសវនាការ បានឆ្លុះបញ្ចាំង