នៃវិទ្យុអាស៊ីសេរី-ខេមរភាសា
នៃវិទ្យុអាស៊ីសេរី-ខេមរភាសា
រដ្ឋាភិបាលកម្ពុជាបានប្តឹងបកទៅអ្នកតំណាងរាស្ត្របក្សសមរង្ស៊ី មណ្ឌលកំពត រួមជាមួយមនុស្សផ្សេងៗទៀតដោយទាមទារសំណងជាប្រាក់១០លានរៀល ខណៈដែលលោកស្រី មូរ សុខហួរ បានប្តឹងលោកនាយករដ្ឋមន្ត្រីពីបទបរិហារកេរ្តិ៍ ហើយទាមទារសំណងតែប្រាក់៥០០រៀលនោះ។
ប៉ុន្តែរហូតមកដល់ពេលនេះគេនៅមិនទាន់ដឹងនៅឡើយទេថាតើតុលាការក្រុងភ្នំពេញនឹងចាត់ការយ៉ាងណាចំពោះករណីបណ្តឹងរបស់អ្នកនយោបាយថ្នាក់កំពូលនេះ។
រដ្ឋាភិបាលកម្ពុជាបានប្តឹងបកទៅលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីមណ្ឌលកំពត រួមជាមួយមនុស្សផ្សេងៗទៀត ដោយចោទពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែមិនបានបញ្ជាក់ពីភស្តុតាងច្បាស់លាស់ក្នុងករណីនេះឡើយ។
លោក គី តិច មេធាវីរដ្ឋាភិបាល បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែមេសានេះ ថា ក្រោយពីបានដាក់ពាក្យបណ្តឹងហើយ រដ្ឋាភិបាលនៅមិនទាន់បានការឆ្លើយតបតណាមួយពីតុលាការក្រុងក្នុងរឿងបណ្តឹងនោះនៅឡើយទេ។
លោក គី តិច បានបញ្ជាក់ថា ៖ «យើងទាមទារសំណងជំងឺចិត្ត អ៊ីចឹងខ្ញុំបានប្ដឹងទាមទារក្នុងម្នាក់ៗ១០លានរៀល។ ក្នុងហ្នឹងខ្ញុំបញ្ជាក់ថា ខ្ញុំប្ដឹងទី១ គឺលោកជំទាវ មូរ សុខហួរ ហើយទី២ ជនដែលពាក់ព័ន្ធ។ សូមជម្រាបថាជនពាក់ព័ន្ធវាអាស្រ័យលើសមត្ថកិច្ចតុលាការគាត់អ្នករក យើងភាគីដើមបណ្ដឹងយើងសរសេរតែអង្គហេតុ សរសេរតែអ្វីដែលយើងមិនសុខចិត្ត ហើយការវែករកគឺជាសមត្ថកិច្ចរបស់តុលាការ បើសិនជាឃើញមានបុគ្គលផ្សេងទៀតដែលពាក់ព័ន្ធ ហើយមានបទល្មើសគឺគាត់អាចចោទបាន»។
លោក គី តិច មេធាវីរដ្ឋាភិបាលបានមានប្រសាសន៍ទៀតថា ភស្តុតាងនានាបានដាក់ទៅតុលាការរួចរាល់អស់ហើយ។
រដ្ឋាភិបាលបានប្តឹងបកទៅលោកស្រី មូរ សុខហួរ ក្នុងពេលដំណាលគ្នាដែលលោកស្រី មូរ សុខហួរ បានប្តឹងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទបរិហារកេរ្តិ៍និងជេរប្រមាថ ដោយសារតែពាក្យសម្តីឌឺដងដល់លោកស្រីនៅឯឃុំតាកែន ខេត្តកំពត កាលពីដើមខែមេសាមកនេះ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា ៖ «ពួកបក្សប្រឆាំងគ្មានអ្វីក្រៅតែពីការយកប្រជាជនធ្វើជាឧបករណ៍ដើម្បីវាយរដ្ឋាភិបាលទេ ហើយនៅកំពតហ្នឹងមានជើងខ្លាំងមួយជាស្រ្ដីដែលខ្ញុំមិនចាំបាច់ចេញឈ្មោះទេ។ ហើយខ្លាំងហ្នឹងមិនមែនខ្លាំងខាងធ្វើអីទេ ខ្លាំងខាងរករឿង បង្ករឿងជាប់ ញុះញង់ បង្កហេតុ សូម្បីតែឃោសនាបោះឆ្នោត ទៅឱបគេសោះ ថាគេប្រឡេះឡេវអាវ។ ឆ្ងល់អស់ប៉ុណ្ណេះទៅទៀត ប្រជុំគេមិនហៅ ក៏ចូលដែរ។ អានេះបានគេហៅថាពួកប្រឆាំងមុខក្រាស់ កាប់១០០តាំងតោក៏មិនមុតដែរ មិនថាស្រី មិនថាប្រុសទេដូចគ្នា ហើយមេម៉េចកូនអ៊ីចឹង»។
រហូតមកដល់ល្ងាចថ្ងៃទី២៨ មេសានេះ គេនៅមិនទាន់ដឹងថា តើតុលាការក្រុងភ្នំពេញបានចាត់ការលើកករណីបណ្តឹងរបស់លោកស្រី មូរ សុខហួរ ប្តឹងលោកនាយករដ្ឋមន្ត្រី ហើយរដ្ឋាភិបាលបានប្តឹងបកវិញទៅលោកស្រី មូរ សុខហួរ នោះដែរឬយ៉ាងណានៅឡើយ។
ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញមិនអាចទំនាក់ទំនងដើម្បីសុំការបញ្ជាក់ពីដំណើរការដោះស្រាយបណ្តឹងរបស់អ្នកនយោបាយថ្នាក់កំពូលទាំងពីរនេះបាននៅឡើយទេ។
រហូតមកទល់ពេលនេះមន្រ្តីគណបក្សប្រឆាំងនឹងរដ្ឋាភិបាលមិនទាន់ធ្វើការបញ្ជាក់យ៉ាងណាចំពោះបណ្តឹងរបស់ខ្លួននៅឡើយទេ ដោយរង់ចាំការចាត់វិធានការពីតុលាការជាមុនសិន៕
Comments
រដ្ឋសភាហ៊ុនសែនមែន!
ដូចខ្ញុំបាននិយាយពីមុនអីចឺងអំពីរឿងអយុត្តិធម៏ក្នុងសង្គមខ្មែរអ្នកមានអំណាចផ្តាច់ការបានរំលោភនិងបំពានសិទ្ធីសេរីភាពប្រជាពលរដ្ឋ ហើយហ៊ានយកមាត្រាច្បាប់រដ្ឋធម្មនុញ្ញមួយដែលចែងសំរាប់ថ្កោលទោស មន្រ្តីពុករលួយលួយជាតិ និងក្បត់ប្រជារាស្ត្រ ស្រាប់តែគេយកមកប្រើដើម្បីកាពារប្រយោជន៍បុគ្គលម្នាក់ គឺជារឿងអាម៉ាស់មុខមួយរបស់សភាខ្មែរ។ តំណាងប្រជាជនស្អី! ពួគទាំងនោះគឺលើកដៃយល់ព្រមតាម គេញាក់តែប៉ុណ្នោះ គឺពួកគាត់គ្មានការយល់គិតអោយបានច្បាស់លាស់ទេ ថាការយកច្បាប់ដកអភ៍យឯកសីទី្ធមកប្រើពេលនេះវាខុសឫមិនសមរម្យ គឺពួកគាត់គិតអត់បាន ព្រោះគេគៀបក្បាលអស់ហើយ។
របៀបហ្នឺងគឺសមតែគេអោយឈ្មោះថា រដ្ឋសភាហ៊ុនសែនមែន!
សំពៅ ប្រាក់
ប្រជាធិបតេយ្យភូមិខ្ងុំ
ភូមិខ្ងុំសព្វថ្ងៃគេធ្វើវិមជ្ឈការ កំពុងប្រកាន់របបប្រជាធិបតេយ្យ ដែលមានមនុស្សតែម្នាក់ជាអ្នកដោះស្រាយបញ្ហា។ ការងារតាំងពីធ្ងន់ដល់ស្រាលមានតែគេម្នាក់គត់អាចដោះស្រាយបាន គាត់ខ្លាំងដូចព្រះរាជាអាទិទេពនាសម័យមុនដែរ ។ អ្នកដឹកនាំជាប់ឆ្នោតនៅភូមិខ្ងុំគាត់ពូកែណាស់ បោះឆ្នោតលើកណា ក៏មានក៏គាំទ្រលើសលុបដែរ សរសើរភាពពូកែរបស់គាត់មែនទែន។ ឥឡូវគ្មាននរណាអាចដឹកនាំល្អស្មើគាត់ទេ ហើយប្រហែលពេលគាត់លែងឈរឈ្មោះគាត់អាចបន្សល់កេរ្ត៍ដល់កូនចៅទៀតផងក៏មិនដឹង។
ប៉ុន្តែគ្រូខ្ងុំគាត់ប្រាប់ខ្ងុំម្តេសម្តាស់ថា ប្រជាធិបតេយ្យអញ្ចឹងវាផ្តាច់ការហើយ ខ្ងុំអត់យល់??? គេជាប់ឆ្នោតសោះថាគេផ្តាច់ការ សង្ស័យគាត់ច្រណែនមេភូមិខ្ងុំហើយ។
គួរអោយឆ្ងល់????
អ្នកចេះដឹងក្នុងស្រុកខ្មែរចូលចិត្ត ប្រើពាក្យអសុរស្ស និយាយដាក់គ្នា????
បារម្មណាស់! យើងជាសត្វក្នុងទ្រុងខ្លា
យើងជាសត្វក្នុងទ្រុងខ្លា ហើយទៅប្តឺងខ្លា ថាខ្លាឯងប្រមាទយើងណាស់។
ខ្មែរយើងដឹងហើយថាតុលាការខ្មែរគ្មានមានឯករាជ្យពិតប្រាកដ ព្រោះថាក្រសួងតុលាការ (ministry of justice)ទាំងមូលគឺនៅក្រោមបង្គាប់និងទំនុកបំរុងដោយគណះបក្ស CPP និងលោកនាយករដ្ឆមន្រ្តី ហ៊ិន សែន ។ទោះបីជាមានការបដិសេធពីមុនៗមកក្នុងការចោទប្រកាន់ក្នុងរឿងថាតុលាការខ្មែរគ្មានមានឯករាជ្រក៍ដោយ តែសភាពការពិតនៅក្នុងស្រុកនណារក៍អាចដឺងថា រដ្ឆាភិបាលជាតុលាការ និងតុលាការជារដ្ឋាភិបាល គ្មានអ្វីគួរអោយឆ្ងល់ទេ តុលាការរបស់លោកហ៊ុនសែន ជាតុលាការសំរាប់ចាប់ចងចោរហារយ ចោរកំបិកកំប៉ុក តែប៉ុណ្ណោះឯចំណែកចោរធំៗ(ចោរលួចសម្បត្តិជាតិ) គឺកម្ររណាស់ គឺមិនដូចប្រទេសអាមេរិកដែលតុលាការអាចមានសិទ្ធចោទប្រកាន់ឫថ្កោលទោសដល់មន្រ្តីធំៗមានទាំងប្រធានិបតី (president) និងអភិបាលរដ្ឋ (governor) ។ល។ អិញ្ចឹងហើយបានជាខ្ញំបារម្មណ៍យ់ាងខ្លាំង ចំពោះរឿងលោកស្រី មូរសុខហូរ ដាក់ពាក្យប្តឺងលោក ហុនសែននៅតុលាការរបស់លោកហុនសែន ព្រោះលោកហុនសែនមិនមែនជា ចោរកំបិកកំប៉ុកទេ គាត់ជានាយករដ្ឋមន្រ្តី ហើយក្នុងស្រុកខ្មែរ តាំងពីអែងអើយមក មិនដែលឃើញរាស្ត្រខ្មែរណាទៅប្តឺងរដ្ឋបាលទេ ។ឥឡូវហ្នឺងវាដូចខុំ្ញភ៍យជួសអិញ្ចឺង ហុនសែន ប្តឹងវិញ គឺជាហេត្វមួយយ៉ាងអាមាស់មុខ របស់លោកហុនសែន ព្រោះពាក្យបណ្តឺងរបស់ភាគីមួយមិនទាន់ទាំងបានចូលសាវនាការផង ហុនសែនដែលជាអ្នកជាប់ចោទ មកប្តឺងវិញ គឺវាខុសពីធម្មតា ហើយវាជាសភាពមិនប្រក្រតីក្នុងការរកយុត្តិធមីក្នុងសង្គមសីវិល ពីព្រោះតុលាការត្រូវរកយុត្តិធម៍អោយលោកស្រីសុខហូរសិន ក្នុងករណីយបន្តឹងរបស់គាត់ បើតុលាការមានប្រសិទ្ធីភាពពិតប្រាកដ គឺគេត្រូវដំណើរការណ៍បន្តឹងទៅជានិច្ច មិនមែនមកប្រកាសចង់ដកអភ៍យសិទ្ធរបស់លោកស្រី ដើម្បីចាប់អ្នកប្តឺងដាក់គុកទេ៕
គ្មានយុត្តិធម៍មែន ខ្មែរយើង!
ដោយ គង់ ខៀវ Editor Of www.khmers.org
Broken Judiciary System in Cambodia
We have talked the same language and repeat it often, hope that it will be changed. Corrupted Judiciary System in Cambodia!!!!!!!
To change it, a real democratic system is firstly planted in Cambodia and political will is required from all different ideologies of Khmer politicians.
Hun Sen can be a Cambodia Hero if he abandons his stubborn attitude toward his opponents. He is a straightforward guy who dare to take down anyone who tries to diminish his ambition. I think which is good we need a leader like this but he needs to twist his natural power to be a good leader.
who can change him? Only himself.