BLOG

នៃ​វិទ្យុ​អាស៊ីសេរី​-ខេមរ​ភាសា

មូរ សុខហួរ អាច​នឹង​ត្រូវ​លើក​អភ័យ​ឯកសិទ្ធិ

គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា​បាន​សម្រេច​ដាក់​ក្នុង​របៀប​វារៈ​នូវ​ករណី​ព្យួរ​អភ័យ​ឯក​សិទ្ធិ​របស់​លោកស្រី មូរ សុខហួរ នៃ​គណបក្ស​សម​រង្ស៊ី​នៅ​ក្នុង​រឿង​ក្តី​ជាមួយ​នាយក​រដ្ឋមន្រ្តីរឿង​បរិហារ​កេរ្តិ៍​។
លោក ជាម យៀប សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋ​សភា​និង​ជា​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ មិថុនា ថា ៖ «គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​សម្រេច​ឲ្យ​ដាក់​ចូល​ក្នុង​របៀប​វារៈ​ក្នុង​សម័យ​ប្រជុំ​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​លើក​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក​ជំទាវ មូរ សុខហួរ ដើម្បី​សុំ​ឲ្យ​សភា​អនុម័ត ប្រហែល​ជា​នៅ​ថ្ងៃ​ច័ន្ទ ទី​២២ [មិថុនា]»
លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​ដែរ​ថា លោកស្រី​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​នៅ​ក្នុង​បញ្ហា​នេះ​ទេ។ អាន​អត្ថបទ​ទាំង​ស្រុង»»

Comments

ប្រាសាទព្រះវិហារ

ការទាមទារជាថ្មីរបស់ថៃក្នុងការសើររើពីបញ្ហាការចុះបញ្ជីប្រាសាទព្រះវិហារជា បេតិកភ័ណ្ឌពិភពលោកបានឆ្លុះបញ្ចាំងនូវគំនិតបង្កឲ្យមានបញ្ហាឥតឈប់ឈរ នៅតំបន់នោះ ដើម្បីឲ្យកម្ពុជាមិនអាចអភិវឌ្ឍតំបន់នោះដោយឯករាជ្យ។ តើយើងត្រូវទ្រាំនឹងគំនិតរារាំងនេះយ៉ាងដូចម្តេច? តើយើងអាចអភិវឌ្ឍតំបន់នោះបានទេ ខណៈបញ្ហាចម្រូងចម្រាស់បែបនេះនៅតែបន្ត?